Matthew 23

ព្រះយេស៊ូប្រមានដល់មេដឹកនាំសាសនា

1បន្ទាប់មក​ព្រះ​យេស៊ូមានបន្ទូល​ទៅ​បណ្ដាជននិង​ពួក​សិស្ស​របស់​ព្រះអង្គ 2ថា៖ ​«ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​អង្គុយនៅកន្លែង​របស់​លោក​ម៉ូសេ
«អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​»​ អស់​អ្នក​បន្ដ​វេន​ពី​លោក​ម៉ូសេ​ ប្រកប​ដោយ​សិទ្ធិ​អំណាច​ជា​អ្នក​បង្រៀន​ក្រឹត្យ​វិន័យ​។​
3ដូច្នេះអ្វីៗទាំងអស់ដែល​ពួកគេ​ប្រាប់អ្នករាល់គ្នា​ចូរ​ធ្វើនិងកាន់តាមចុះប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិ​របស់​ពួកគេឡើយពីព្រោះ​ពួកគេ​បានតែ​និយាយប៉ុន្ដែមិនធ្វើទេ 4ពួកគេចងបន្ទុក​ដែល​ធ្ងន់និងពិបាកធ្វើតាមដាក់លើស្មាមនុស្សតែពួកគេមិនព្រម​យក​ម្រាមដៃ​របស់​ពួកគេដក​បន្ទុក​ទាំងនោះទេ 5ហើយគ្រប់​ការទាំងអស់​ដែល​ពួកគេ​ធ្វើ​គឺ​ដើម្បី​ឲ្យ​មនុស្សឃើញ​តែប៉ុណ្ណោះ​គឺ​ពួកគេ​បាន​ពង្រីកស្លាក
«ស្លាក»​ គឺ​ជា​ផ្ទាំង​ក្រណាត់​តូចៗ​ ដែល​ពួក​យូដា​សរសេរ​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ដែល​មាន​នៅ​ក្នុង​បទគម្ពីរ​ និក្ខ​ ១៣:១​-១០,​១១-​១៦​ ទុតិ​ ៦:៤-៩ ​,១១:១៣-២១​។​ ផ្ទាំង​ក្រណាត់​ទាំងនេះ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ប្រអប់​តូចៗ​រួចចង​នឹង​ខ្សែ​ស្បែក​សម្រាប់​ពាក់​នៅ​លើ​ថ្ងាស​ និង​ដៃ​ឆ្វេង​ទល់​នឹង​បេះដូង​ ដើម្បី​ជា​កា​ររំឭក​អំពី​ភារកិច្ច​នៃ​ការ​កាន់​តាម​បញ្ញតិ្ដ​របស់​ព្រះជាម្ចាស់​ (សូម​មើល​ និក្ខ​ ១៣:១៦​)​។​
​ដែល​ពួកគេ​ពាក់​កាន់តែ​ធំឡើងៗរំយោលអាវវិញ​កាន់តែ​វែងទៅៗ​ដែរ។
6ពួកគេចូលចិត្ដ​អង្គុយ​មុខគេក្នុងសាលាប្រជុំនិង​នៅ​កន្លែង​កិត្ដិយសនៅក្នុងពិធីជប់លៀង 7ពួកគេចូលចិត្ត​ឲ្យ​គេ​គោរពនៅតាមទីប្រជុំជននិង​ឲ្យ​មនុស្សហៅ​ពួកគេ​ថា​លោក​គ្រូ 8ប៉ុន្ដែចំពោះ​អ្នករាល់គ្នាវិញកុំ​ឲ្យ​គេ​ហៅថាគ្រូដ្បិតគ្រូ​របស់​អ្នករាល់គ្នាមាន​តែ​ម្នាក់គត់ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា 9កុំហៅ​នរណា​ម្នាក់​នៅ​លើផែនដីនេះថា​ជា​ឪពុក​របស់​អ្នករាល់គ្នាព្រោះឪពុក​របស់​អ្នករាល់គ្នាមាន​តែ​ម្នាក់គត់​គឺ​នៅ​ស្ថានសួគ៌ 10ហើយកុំ​ឲ្យ​គេ​ហៅថាម្ចាស់ដែរដ្បិតម្ចាស់​របស់​អ្នករាល់គ្នាមាន​តែ​ម្នាក់គត់​គឺ​ព្រះ​គ្រិស្ដ 11អ្នកដែល​ធំជាងគេ​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ត្រលប់ជាអ្នកបម្រើអ្នករាល់គ្នា​វិញ 12ព្រោះអ្នកណាលើកតម្កើងខ្លួន​នឹង​ត្រូវ​បន្ទាបចុះអ្នកណាបន្ទាបខ្លួន​នឹង​ត្រូវ​លើកតម្កើងវិញ 13វេទនា​ដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​បាន​បិទនគរស្ថានសួគ៌នៅ​ចំពោះ​មុខមនុស្សអ្នករាល់គ្នាមិនចូលទេ​ហើយ​ក៏​មិនអនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូលនោះចូល​ទៀត​ផង 14វេទនា
ឯកសារដើមមួយចំនួនគ្មានខនេះទេ ។
ដល់​អ្នករាល់គ្នា​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាង​គណៈផារីស៊ី​ជា​មនុស្សមានពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យូរ​ហេតុនេះ​អ្នករាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ។
15វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរតាម​ផ្លូវ​គោកនិង​ផ្លូវ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយជា​អ្នកកាន់សាសនារួចពេល​គេ​ក្លាយជា​អ្នក​កាន់​សាសនា​ហើយ​អ្នករាល់គ្នា​ធ្វើ​ឲ្យ​គេ​ក្លាយជា​អ្នកធ្លាក់នរក​លើស​អ្នករាល់គ្នាទ្វេដង 16វេទនាដល់​អ្នករាល់គ្នាហើយអ្នកនាំផ្លូវកង្វាក់អើយ! ​ដ្បិត​អ្នករាល់គ្នានិយាយថាអ្នកណាស្បថនឹង​ព្រះ​វិហារ​សម្បថ​នោះគ្មាន​ន័យ​ទេតែអ្នកណាស្បថនឹងមាស​របស់​ព្រះ​វិហារ​អ្នកនោះ​ជាប់​សម្បថ​ហើយ 17មនុស្សកង្វាក់ល្ងង់អើយ! ​តើ​មួយណាវិសេសជាងជាមាស​ជា​ព្រះ​វិហារ​ដែល​ធ្វើឲ្យមាសទៅជាបរិសុទ្ធ? 18ហើយថា​អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ​សម្បថ​នោះគ្មាន​ន័យ​ទេតែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ​អ្នកនោះ​ជាប់​សម្បថ​ហើយ 19មនុស្សកង្វាក់អើយ! ​តើមួយណាវិសេសជាងជាតង្វាយកន្លែងថ្វាយតង្វាយ​ដែល​ធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ? 20ដូច្នេះអ្នក​ដែល​ស្បថនឹងកន្លែងថ្វាយតង្វាយ​គឺ​ស្បថនឹងកន្លែងថ្វាយតង្វាយព្រមទាំង​របស់​ទាំងអស់នៅលើនោះហើយ 21អ្នក​ដែល​ស្បថនឹង​ព្រះ​វិហារ​គឺ​ស្បថនឹងព្រះវិហារព្រមទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះហើយ 22អ្នកណាស្បថនឹងស្ថានសួគ៌​គឺ​ស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ព្រមទាំង​ព្រះអង្គ​ដែល​គង់នៅលើនោះហើយ 23វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​ថ្វាយ​តង្វាយ​មួយភាគដប់​ទាំង​ជីរអង្កាមជីរនាងវងនិងម្អមប៉ុន្ដែ​អ្នករាល់គ្នា​ធ្វេសប្រហែសនឹងភាព​សំខាន់​ជាង​នេះ​នៅក្នុង​គម្ពីរ​វិន័យគឺយុត្ដិធម៌សេចក្ដីមេត្ដាករុណានិងជំនឿ​សេចក្ដី​ទាំងនេះចាំបាច់​ត្រូវតែ​ធ្វើហើយក៏មិន​ត្រូវ​ធ្វេសប្រហែស​នឹង​សេចក្ដី​ទាំងនេះ​ដែរ 24អ្នកនាំផ្លូវកង្វាក់អើយ! ​អ្នករាល់គ្នាស្រង់មូស​ប៉ុន្ដែ​លេបអូដ្ឋ​ទៅ​វិញ។ 25វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​សំអាតពែងនិងចានដែលនៅខាងក្រៅខាងក្នុងវិញពេញដោយការលោភលន់និងការបណ្ដោយតាមតណ្ហារបស់ខ្លួន 26ពួកអ្នកខាងគណៈផារិស៊ី​ដ៏​កង្វាក់អើយ! ​ចូរ​សំអាតខាងក្នុងពែងជាមុនសិន​នោះ​ទើបខាងក្រៅបានស្អាតដែរ 27វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្សមានពុតអើយ! ​ដ្បិត​អ្នករាល់គ្នា​ប្រៀបដូចជាផ្នូរ​ដែល​លាបពណ៌ស​ពី​ខាងក្រៅមើលទៅពិតជាស្អាតមែនប៉ុន្ដែខាងក្នុងពេញ​ដោយ​ឆ្អឹងខ្មោចនិង​ភាព​ស្មោកគ្រោកគ្រប់​បែប​យ៉ាង 28ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ​នៅចំពោះមុខ​មនុស្សមើលទៅសុចរិត​ពី​ខាងក្រៅមែនប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញ​ដោយ​ពុតត្បុតនិងសេចក្ដីទុច្ចរិត 29វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្សមានពុតអើយ! ​ដ្បិត​អ្នករាល់គ្នា​សង់ផ្នូរ​របស់​អ្នកនាំព្រះបន្ទូលរួចតុបតែងស្ដូប​របស់​ពួក​មនុស្ស​សុចរិត 30ហើយនិយាយថាប្រសិនបើ​យើង​បាន​នៅជំនាន់ដូនតា​របស់​យើង​នោះ​យើងមិនរួមគំនិតជាមួយ​ពួក​គាត់​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូលទេ 31ដូច្នេះអ្នករាល់គ្នា​ធ្វើបន្ទាល់​ដោយ​ខ្លួនឯងហើយថា​អ្នករាល់គ្នា​ជាកូនចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូល 32ចូរអ្នករាល់គ្នា​សម្រេចអ្វីៗ​ដែល​ដូនតា​របស់​អ្នករាល់គ្នា​បាន​ធ្វើចុះ 33ឱពួក​ពូជពស់វែកអើយ! ​តើ​អ្នករាល់គ្នា​អាច​គេចផុតពីការជំនុំជម្រះ​ឲ្យ​ធ្លាក់​នរកយ៉ាងដូចម្ដេចបាន? 34ហេតុនេះហើយខ្ញុំចាត់​ពួក​អ្នកនាំព្រះបន្ទូល​ពួក​អ្នកមានប្រាជ្ញានិង​ពួក​គ្រូវិន័យឲ្យមកអ្នករាល់គ្នា​ប៉ុន្ដែ​អ្នកខ្លះ​ត្រូវ​អ្នករាល់គ្នា​សម្លាប់និងឆ្កាងហើយអ្នកខ្លះ​ទៀត​ត្រូវ​អ្នករាល់គ្នា​វាយនឹងខ្សែតីនៅក្នុងសាលាប្រជុំ​របស់​អ្នករាល់គ្នាព្រមទាំងបៀតបៀន​ពួកគេ​ពីក្រុងមួយដល់ក្រុងមួយ 35ដូច្នេះឈាម​របស់​មនុស្ស​សុចរិតទាំងអស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើផែនដី​នេះ​មុខជា​ធ្លាក់​មក​លើអ្នករាល់គ្នាមិនខានចាប់ពីឈាម​របស់​លោក​អេបិលជា​មនុស្ស​សុចរិតរហូតដល់ឈាម​របស់​លោក​សាការី​ជា​កូន​របស់​លោក​បារ៉ាគា
«លោកសាការីជាកូនរបស់លោកបារ៉ាគា» ព្រឹត្ដិការណ៍នេះឃើញនៅក្នុង ២ របា ២៤:២០-២២។
ដែល​អ្នករាល់គ្នា​បាន​សម្លាប់នៅចន្លោះ​ព្រះ​វិហារនិងកន្លែងថ្វាយតង្វាយ
36ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​សេចក្ដី​ទាំងអស់នេះ​នឹង​ធ្លាក់មកលើជំនាន់នេះ

ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម

37ឱ​ក្រុង​យេរូសាឡិម​ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់អ្នកនាំព្រះបន្ទូលនិង​បាន​គប់ដុំថ្ម​ទៅលើ​ពួក​អ្នក​ដែល​បាន​ចាត់ឲ្យមកអ្នកអើយ! ​ខ្ញុំ​ចង់ប្រមូលកូនចៅ​របស់​អ្នកប៉ុន្មានដងមកហើយ​គឺ​ដូចជាមេមាន់ប្រមូលកូន​របស់​វាមក​​​ក្រុង​​នៅ​ក្រោមស្លាបប៉ុន្ដែ​អ្នក​មិនចង់ទេ 38មើល៍ផ្ទះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​ទុកចោលស្ងាត់ជ្រងំ 39ខ្ញុំប្រាប់អ្នករាល់គ្នាថា​អ្នករាល់គ្នា​មិនឃើញខ្ញុំទៀតទេចាប់ពីពេលនេះ​តទៅ​រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​សូម​ថ្វាយព្រះពរ​ព្រះអង្គ​ដែល​យាងមកក្នុងនាមព្រះអម្ចាស់»។
Copyright information for KhmKCB